Loading

Slzii.com Search

Search (News)

ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌លើពិភពលោក កម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវ ទៅបំពេញបេសកកម្មក្រៅប្រទេសជានិច្ច
នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានប្រកាសអះអាងជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិជានិច្ច ដើម្បីតែបុព្វហេតុសន្តិភាព និងមនុស្សធម៌ក្នុងលោក បើទោះបីជាដឹងថា កន្លែងដែលត្រូវទៅនោះមានភាពប្រឈមដល់សន្តិសុខ និងសុខភាពនៃការរស់នៅយ៉ាងណាក៏ដោយនោះ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងរាជអាវុធហត្ថលេខ៨៧៤ កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ និងកងកម្ទេចគ្រឿងផ្ទុះលេខ៩៨-ទី៤ចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិក កណ្តាល នាថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៦នេះនៅទីស្តីការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា អស់ រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ ក៏ប៉ុន្តែការរក្សាសន្តិភាពកំពុងជួបប្រទះនឹងបញ្ហា ប្រឈមនានា ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្រ្គាមឧទ្ទាមវាយប្រហារមកលើកងកម្លាំងរក្សាសន្តិភាព របស់កម្ពុជា ដោយបណ្តាលឲ្យបាត់បង់ជីវិតនិងពលីជាច្រើននាក់។ តែទោះជាយ៉ាងណាក៏ដោយកម្ពុជា ពុំ បានកែប្រែនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តរួមចំណែកដល់បុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពនេះ ឡើយ។ ជាក់ស្តែងថ្ងៃនេះ«កម្ពុជាបន្តបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន០៣កងទៅបំពេញបេសកកម្ម នៅសា ធារណៈរដ្ឋស៊ូដង់ខាងត្បូង លីបង់ និងអាហ្រ្វិកកណ្តាល ទោះបីជាបេសកកម្មនេះ អាចជួបប្រទះអំពើហិង្សា នានា ប្រឈមនឹងអស្ថិរភាព ដែលបង្កដោយក្រុមជ្រុលនិយម ក្រុមជម្លោះប្រដាប់អាវុធ ឬក៏ក្រុមឧទ្ទាមជា ដើម [...]
2026-02-08 07:13:57

What are you doing?

0.034649848937988


News
News

Latest News and Headlines
នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ បានប្រកាសអះអាងជាថ្មីម្តងទៀតថា កម្ពុជ...
News