Caricamento

Slzii.com Ricerca

Ricerca (Notizia)

រដ្ឋមន្ត្រី ហួត ហាក់៖ ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់កម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសចុះពិនិត្យការត្រៀមរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់កម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយលោក វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅតាមបណ្តោយមាត់ទន្លេខេត្តក្រចេះ ដែលព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួមកម្សាន្តជាមួយ សកម្មភាពជាច្រើន ដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការសម្តែងសិល្បៈវប្បធម៌ប្រពៃណី កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ពោលគឺព្រឹត្តិការណ៍នេះ ជាវេទិកាសំខាន់មួយ សម្រាប់ផ្សព្វផ្សាយសម្រស់ទេសភាព និងសក្តានុពលទេសចរណ៍របស់ខេត្តក្រចេះ ឱ្យកាន់តែទូលំទូលាយផងដែរ។ [...]
2026-03-10 02:44:57

Cosa fai?

0.045865058898926


Notizia
Notizia

Ultime notizie e titoli
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសចុះពិនិត្យការត្រៀមរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត...
Notizia