Loading

Slzii.com Search

Search (News)

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងលោកជំទាវ បានផ្ញើសារលិខិតសូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់» តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។ ការទទួលបានគោរមងារដ៏ឧត្តុង្គឧត្តមនាពេលនេះ ពិតជាស័ក្តិសមបំផុត ចំពោះសម្តេចសេដ្ឋវិទូភក្តី ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដ្ឋានកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយ ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាពប្រជាជន ជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ពិសេសធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។ លើសពីនេះ សម្តេចសេដ្ឋវិទូភក្តី ជាឥស្សរជន-វរជនដ៏ឆ្នើមនិងគួរឱ្យស្ងើច ដែលបានចូលរួមក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយភាពស្អាតស្អំ ពិសេសបានចូលរួមចំណែកក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ [...]The post ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់» appeared first on Kampuchea Thmey Daily.
2026-03-04 10:14:17

What are you doing?

0.046819925308228


News
News

Latest News and Headlines
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងលោកជំទាវ បានផ្ញើសារល...
News