تحميل

Slzii.com يبحث

يبحث (أخبار)

កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ ៣នាក់ រកឃើញ «ម៉ាទឹកកក» និងវត្ថុតាង

កម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ ៣នាក់ រកឃើញ «ម៉ាទឹកកក» និងវត្ថុតាង
lifestyle top

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រភេទម៉ាទឹកកក។ ប្រតិបត្តិការនេះ បានអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ចុះបង្ក្រាបនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥:៣០នាទី នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួន ខណៈពេលពិនិត្យទឹកនោមរកឃើញវិជ្ជមានសារធាតុញៀនទាំងអស់ ហើយសមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ១កញ្ចប់ ទម្ងន់ប្រហែល ០,៣៣ក្រាម និងទូរសព្ទដៃចំនួន ២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ អាជ្ញាធរបន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ និងសហការជាមួយសមត្ថកិច្ច ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គម៕
2026-04-16 06:24:52

ماذا تفعل؟

0.11879396438599


أخبار
أخبار

آخر الأخبار والعناوين
ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាង បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើ...
أخبار