Loading

Slzii.com Search

Search (News)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
Bayon Television khmer top lifestyle

រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២០គ្រួសារ ស្ថិតនៅឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គួច ចំរើន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ មិនតែប៉ុណ្ណោះ សម្ដេចក៏បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ខ្យល់កន្ត្រាក់នាពេលកន្លងមកនេះ និងអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាគិតគូរពីសុខភាព ដោយអនុវត្តអនាម័យជាប្រចាំ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ របស់ស្រុកកណ្ដាលស្ទឹង ដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ និងបានរាយការណ៍ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជូនដល់សាខាកបាទក្រហមកម្ពុជាខេត្ត ដែលនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរជាមួយប្រជាពលរដ្ឋ។ បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋដែលរងគ្រោះដែលខ្យល់កន្ត្រាក់ សូមកុំមានការភ័យខ្លាចបន្តទៀត និងសូមបន្តប្រកបរបរចិញ្ចឹមជីវិតរបស់យើងបន្តទៀត ហើយជួសជុលនូវអ្វីដែលរងផលប៉ះពាល់នាពេលនេះ។ បន្ថែមពីនេះឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម សូមរួមគ្នាលុបបំបាត់ជម្រកមូសខ្លា [...]
2026-08-10 12:17:56

What are you doing?

0.033909797668457


News
Bayon Television

Latest News and Headlines
រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខ...
News