Kuremera

Slzii.com Shakisha

Shakisha (Amakuru)

អង្គការ​អន្តរជាតិ​មិន​ទាន់​ជឿ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា​នៅឡើយ

អង្គការ​អន្តរជាតិ​មិន​ទាន់​ជឿ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា​នៅឡើយ
top

សហគមន៍​អន្តរជាតិ​មើល​ទៅ​ប្រទេស​កម្ពុជា ដូចជា​មិន​ទាន់​មាន​ជំនឿ​កក់ក្តៅ​ថា​រាជរដ្ឋាភិបាល​ខ្មែរ​នឹង​អាច​បោសសម្អាត​សកម្មភាព​ឆបោក ការ​រត់ពន្ធ​មនុស្ស រំលោភ​សិទ្ធិ បង្ខំ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ ខណៈ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បង្ក្រាប បន្ទាប់ពី​អ្នក​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកាស​ថា​នឹង​បំបាត់​ឲ្យ​អស់​ក្នុង​ខែ​មេសា ឆ្នាំ​២០២៦ នេះ។ កាលពី​ថ្ងៃទី​៣ ខែ​មេសា រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​បច្ចេកវិទ្យា ហើយ​អ្នក​សង្កេតការណ៍​ថា មក​ពី​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដាក់​សម្ពាធ។ សារព័ត៌មាន​បរទេស​បាន​ចុះ​ផ្សាយ​សេចក្តី​រាយការណ៍​ស៊ើបអង្កេត​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មេសា សប្តាហ៍​មុន ដែល​គេ​ស្រាវជ្រាវ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តល់​អាជ្ញាបណ្ណ​ដល់​បនល្បែង​កាស៊ីណូ​ដែល​មាន​ឈ្មោះ​ជាប់​ទាក់ទិន​នឹង​មុខរបរ​ឧក្រិដ្ឋ​ឆបោក ឬ​ហៅថា online scam ដែល​ខ្លួន​ប្ដេជ្ញា​ថា​នឹង​បោសសម្អាត​ឲ្យ​អស់​នោះ​តាំងពី​ខែ​ធ្នូ ឆ្នាំ​២០២៥ ដល់​ខែ​មករា ឆ្នាំ​២០២៦។ រយៈពេល​ប្រកាស​បង្ក្រាប​បនល្បែង និង​មណ្ឌល​ឆបោក​តាម​បច្ចេកវិទ្យា Amnesty International បាន​រក​ឃើញ​ថា គណៈកម្មការ​ចាត់ចែង​បនល្បែង​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួលស្គាល់​បនល្បែង ១២​ទីតាំង​ដែល​មាន​អ្នក​គ្រប់គ្រង​ជា​ម្ចាស់​អគារ និង​ជា​ម្ចាស់​បនល្បែង​ជាមួយ​គ្នា ដែល​មាន​ឈ្មោះ​ជា​ឧក្រិដ្ឋជន។ អង្គការ Amnesty International រក​ឃើញ​ថា ម្ចាស់​អគារ និង​ម្ចាស់​កាស៊ីណូ​មួយ​ចំនួន គឺ​ឧកញ៉ា ភូ កុក អាន និង​បងប្អូន ក្រុម​គ្រួសារ​នៃ​ក្រុមហ៊ុន [...] The post អង្គការ​អន្តរជាតិ​មិន​ទាន់​ជឿ​ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា​នៅឡើយ appeared first on The Cambodia Daily Khmer .
2026-04-07 15:43:56

Urimo ukora iki?

0.095751047134399


Amakuru
Amakuru

Amakuru agezweho n'imitwe
សហគមន៍​អន្តរជាតិ​មើល​ទៅ​ប្រទេស​កម្ពុជា ដូចជា​មិន​ទាន់​មាន​ជំនឿ​កក់ក្តៅ​ថា​រាជរដ្ឋាភិបាល​ខ្មែរ​នឹង​អាច​បោសសម្អាត​សកម្មភាព​ឆបោក ការ​រត់ពន្ធ​មន...
Amakuru