Ukax mä juk’a pachanakanwa

Slzii.com Thaqhata

Thaqhata (Yatiyawinaka)

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បដិសេធ​ថា​ការ​ចាប់​ខ្លួន​អតីត​សង្ឃ ជា វុទ្ធី មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ឬ​សេរីភាព​បញ្ចេញមតិ​ឡើយ

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បដិសេធ​ថា​ការ​ចាប់​ខ្លួន​អតីត​សង្ឃ ជា វុទ្ធី មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ឬ​សេរីភាព​បញ្ចេញមតិ​ឡើយ
top

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាង​ថា ការ​ចាប់​ខ្លួន​អតីត​សង្ឃ ជា វុទ្ធី នៅ​ខេត្ត​បាត់ដំបង មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើយ ប៉ុន្តែ​ដោយសារ​អតីត​សង្ឃ​អង្គ​នេះ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ និង​ប្រព្រឹត្ត​ល្មើស​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប៉ុណ្ណោះ។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៦ នេះ​ថា ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ ជា វុទ្ធី គឺ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ជាង​នេះ​ទៀត ជន​ត្រូវ​ចោទ​បាន​ប្រព្រឹត្ត​ខុស​វិន័យ​ត្រូវ​អាបត្តិ​បារាជិក ដែល​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រះពុទ្ធសាសនា ព្រោះ​បាន​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ក្មេងៗ​ជាច្រើន​នាក់ ក្នុង​នោះ ជួនកាល​លួច​ដោះ​ស្បង់​ចីពរ​ណាត់​ជួប​ស្រី​ស្នេហ៍ រហូត​ដល់​មាន​កូន​ថែមទៀត។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាង​ថា ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ ជា វុទ្ធី គឺ​សមត្ថកិច្ច​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គច្បាប់ ព្រមទាំង​ភស្តុតាង​ច្បាស់លាស់​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើយ។ អ្នកនាំពាក្យ​រូប​នេះ​ច្រានចោល​រាល់​ការ​លើកឡើង​ទាំងអស់​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដោយ​ចោទ​សមត្ថកិច្ច​ថា​ការ​អនុវត្ត​ច្បាប់​លើ​អតីត​សង្ឃ ជា វុទ្ធី គឺជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​នោះ។ កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦ ព្រះ​ភិក្ខុ ជា វុទ្ធី ដែល​គង់​នៅ​វត្ត​ធម្មនិមិត្តរាជបុប្ផារាម ហៅ​វត្ត​ប៉ាឆា ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម​ឃាត់​ព្រះ​កាយ​នៅ​ទីតាំង​វត្ត​ពោធិ៍វាល ក្នុង​ក្រុង​បាត់ដំបង [...] The post អាជ្ញាធរ​ក្រុង​ភ្នំពេញ​បដិសេធ​ថា​ការ​ចាប់​ខ្លួន​អតីត​សង្ឃ ជា វុទ្ធី មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ឬ​សេរីភាព​បញ្ចេញមតិ​ឡើយ appeared first on The Cambodia Daily Khmer .
2026-04-06 05:09:28

Kuns lurtä?

0.10990214347839


Yatiyawinaka
Yatiyawinaka

Qhipa Yatiyäwinaka ukat Titulos ukanaka
ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាង​ថា ការ​ចាប់​ខ្លួន​អតីត​សង្ឃ ជា វុទ្ធី នៅ​ខេត្ត​បាត់ដំបង មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​សេរីភា...
Yatiyawinaka