Loading

Slzii.com Bara

Bara (Hawar)

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរងរបួស៣នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

top

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាកាលពីវេលាម៉ោង៤និង១១នាទី រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១មានឈ្មោះ គង់ សម្បត្តិ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសស្រាលរលាត់ស្បែកក្បាល មានអាសយដ្ឋាននៅ ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។ ជនរងគ្រោះទី២មានឈ្មោះ ស៊ូ សំណេត ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសហូរឈាមតាមច្រមុះ និងប៉ោងភ្នែកខាងឆ្វេង មានអាសយដ្ឋាននៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។ ជនរងគ្រោះទី៣មានឈ្មោះ ស្រេង ស្រាល ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសរលាត់មុខ និងរលាត់ដៃស្តាំ មានអាសយដ្ឋាននៅភូមិរកាជួរ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុភាគីម៉ូតូឃ្លីក ជិះខាងមុខដោយភាគីម៉ូតូស្កូបពីជិះខាងក្រោយលឿនខណៈមកដល់ចំណុចកេីតហេតុក៏ចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកពីក្រោយចំហៀងម៉ូតូឃ្លីកបណ្តាលឱ្យដួលរងរបួសទាំងសងខាង។ ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ ដោយ៖សុខាសែនជ័យ
2026-03-31 12:37:40

Abi dimin?

0.11832809448242


Hawar
Hawar

Hawar Karǝngǝbe-a kuru Headlines-a
ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូ...
Hawar