Loading

Slzii.com Search

Search (News)

កម្ពុជា និងស្លូវ៉ាគី បានផ្តោតកិច្ចពិភាក្សាសំខាន់លើកាលានុវត្តភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

politics

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម មាស គឹមហេងរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Alexander Micovčin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បន្ទាប់ពី ឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនសារតាំង ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងការអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងនេះ និងបានគូសបញ្ជាក់ពីមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងស្លូវ៉ាគី។ ភាគីទាំងពីរបានផ្តោតកិច្ចពិភាក្សាសំខាន់លើកាលានុវត្តភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ក៏ដូចជាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី។ ភាគីទាំងពីរក៏បានកត់សម្គាល់ផងដែរថា ឆ្នាំ២០២៧ខាងមុខ គឺជាខួបគម្រប់៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម និងការវិវត្តថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
2026-03-20 03:32:58

What are you doing?

0.09817099571228


News
News

Latest News and Headlines
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម មាស គឹមហេងរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បា...
News