تحميل

Slzii.com يبحث

يبحث (أخبار)

កោះទទឹងត្រូវបានរៀបចំជាតំបន់ទេសចរណ៍ថ្មី ក្នុងខេត្តកោះកុង ដើម្បីជំរុញកំណើនទេសចរណ៍

top lifestyle

កោះកុង៖ កោះទទឹង ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានរៀបចំ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយទៀ​ត ដើម្បីជំរុញកំណើនទេសចរណ៍ ហើយចាប់ផ្ដើមឲ្យភ្ញៀវ​ទេសចរ​ទៅ​សម្រាក​លម្ហែ​កាយបានចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ សម្រាប់កោះដ៏ស្ងប់ស្ងាត់មួយនេះ មានរុក្ខជាតិច្រើនប្រភេទ យ៉ាងត្រឈឹងត្រឈៃ អម​ដោយ​ឆ្នេរ​ខ្សាច់​ស​ក្បុសដ៏​ស្រស់ស្អាត លាតសន្ធឹងប្រវែងប្រមាណ ២ពាន់ម៉ែត្រ (២គីឡូម៉ែត្រ) ប្រប​នឹង​ជើង​មេឃ​ពណ៌​ខៀវ​ស្រងាត់​ដ៏ធំល្វឹងល្វើយ។ ភាពប្រណិតនៃរមណីយដ្ឋាន គឺកាន់តែទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅស្នាក់ និង​លំហែរ​កាន់តែខ្លាំង ព្រមទាំងទទួលបានបទពិសោធន៍តាមរយៈការទស្សនាឆ្នេរខ្សាច់ ទឹក​សមុទ្រ​ដ៏​ខៀវ​ស្រងាត់ ​ព្រៃឈើធម្មជាតិ និងផ្កាថ្មចម្រុះពណ៌ នៃសមុទ្រកម្ពុជា។ ហើយ​បរិយាកាស​ដ៏​ស្ងប់​ស្ងាត់​នេះ គឺសាកសមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មក​ពី​បណ្ដាប្រ​ទេស​នៅ​លើពិភពលោក ដែលចូលចិត្តសមុទ្រ ឆ្នេរខ្សាច់ ព្រៃឈើ និងជីវចម្រុះ ដែល​រស់​នៅក្នុ​ង​សមុទ្រជាដើម។ ដោយមានសក្ដានុពល នៃវិស័យទេសចរណ៍នេះហើយ ទើបបច្ចុប្បន្នកោះទទឹង ទទួល​បាន​ការ​វិនិយោគ​ឲ្យ​មាន​ជា​រីស្សត (កោះទទឹងរីស្សត) ជាមួយនឹងមានវីឡាស្នាក់នៅ ភោជនីយដ្ឋាន ហើយ​នៅ​ទីតាំងឆ្នេរឯណោះវិញភ្ញៀវទេសចរអាចបរិភោគអាហារភេសជ្ជៈ គយ​គន់​ពន្លឺ​ព្រះ​អាទិត្យ​រះ​ឡើ​ង​ពីទិសបូព៌ា ខណៈតំបន់ទេសចរណ៍ថ្មី នៅលើទឹកដីនៃខេត្តកោះកុងមួយនេះ ក៏​ត្រៀម​រង់​ចាំ​ទទួល​ភ្ញៀ​វទេសចរ​ទៅសម្រាកលម្ហែរកាយ នៅរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ
2026-03-20 03:36:50

ماذا تفعل؟

0.12724184989929


أخبار
أخبار

آخر الأخبار والعناوين
កោះកុង៖ កោះទទឹង ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានរៀបចំ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយទៀ​ត ដើម្បីជំរុញកំណើនទេសចរណ៍ ហើយចាប់ផ្ដ...
أخبار