Cargando

Slzii.com Buscar

Buscar (Noticias)

បទវិភាគ ​៖ កិច្ចសហប្រតិបត្តិការ​ចិន -កៀហ្ស៊ីស៊ីស្ថាន ​បើក​ទំព័រថ្មី​

បទវិភាគ ​៖ កិច្ចសហប្រតិបត្តិការ​ចិន -កៀហ្ស៊ីស៊ីស្ថាន ​បើក​ទំព័រថ្មី​
Dap News khmer top lifestyle

“ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ របស់​​លោកXi Jinping ប្រធានរដ្ឋចិន ​លើកនេះ ​មាន​សារ​សំខាន់​ណាស់” ​”បាន​បើកទំព័រថ្មី នៃ​កិច្ចសហប្រតិបត្តិការ​ចិន-កៀហ្ស៊ីស៊ីស្ថាន ” ​”ចង្អុល​បង្ហា​ញ​ពី​ទិស​ដៅ​ថ្មី ​សម្រាប់​ការអភិវឌ្ឍ ​នៃ​ទំនាក់ទំនង​ទ្វេភាគី”...​សម្រាប់​​ដំណើរទស្សនកិច្ច​ផ្លូវ​រដ្ឋ​ របស់​​លោក​ Xi Jinping ប្រធានរដ្ឋចិន​លើកនេះ ​មជ្ឈដ្ឋាន​នានារបស់​កៀហ្ស៊ីស៊ីស្ថាន ​បាន​វាយ​តម្លៃ​ខ្ពស់ ​។ នាព្រឹកថ្ងៃ​ទី៣១ខែសីហា តាមម៉ោង​ក្នុងតំបន់ ប្រមុខរដ្ឋនៃ​ប្រទេស​​ទាំងពីរ​បាន​ជួប​ពិភា​ក្សា​ការងារ​នៅ​ក្រុងBishkek ​រដ្ឋធានី​កៀហ្ស៊ីស៊ីស្ថាន ។ ​លោកXi Jinping​ប្រធាន​រដ្ឋ​ចិន​បាន​​ថ្លែងថា ​ភាគីចិន​រីករាយពួតដៃគ្នា​ជាមួយ​ភាគីកៀហ្ស៊ីស៊ីស្ថាន ដើម្បីជំរុញ​​ការកសាង​សហ​គមន៍​ជោគ​វាសនារួមចិន-កៀហ្ស៊ីស៊ីស្ថាន​ឱ្យមាន​ភាព​កាន់​តែ​ស៊ីជម្រៅ​និងកាន់​តែ​រឹង​មាំ​។ នេះគឺជាលើក​ទី៣ហើយ​ដែល​លោកXi Jinping ប្រធានរដ្ឋចិន​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កៀហ្ស៊ីស៊ីស្ថាន ។ ភាគីកៀហ្ស៊ីស៊ីស្ថាន​ បានទទួល​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​បំផុត​ដោយ​កម្រិត​ខ្ពស់​ ។​ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច ប្រមុខរដ្ឋនៃ​ប្រទេស​​ទាំងពីរ​បានរួមគ្នា​ចុះ​ហត្ថ​លេខាលើ«សេចក្តីប្រកាសរួម​រវាង​​សាធារណរដ្ឋ​ប្រជាមានិតចិន​និងសាធារណ​រដ្ឋ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​ស្តីពីការអភិវឌ្ឍ​​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ក្នុង​យុគ​សម័​យ​ថ្មី​ប្រកបដោយ​​គុណភាពខ្ពស់»និង«សន្ធិសញ្ញាស្តីពី​ភាពជាអ្នកជិតខាងល្អ​និង​កិច្ច​សហ​ប្រតិបត្តិការមិត្តភាពរវាង​​សាធារណរដ្ឋ​ប្រជាមានិតចិន​និងសាធារណ​រដ្ឋកៀហ្ស៊ី​ស៊ី​ស្ថាន»​ ។ ក្រៅពីនេះ ​ភាគីទាំងពីរ​ក៏បានចុះហត្ថលេខាលើ​ឯកសារ​សហប្រតិបត្តិការ​ជាង២០​ច្បាប់​ក្នុងវិស័យ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា ការអប់រំ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម ។ ក្នុងនាមជា​អ្នកជិតខាងល្អ ​ដែលពឹងផ្អែកគ្នា​ទៅវិញទៅមក ​ដៃគូល្អដែលមាន​ជោគ​វាស​នា​រួមគ្នានិង​មិត្តភក្តិល្អ ដែល​ជួយគ្នាទៅ​វិញទៅមក ​ទំនាក់ទំនង​រវាងចិននិង​កៀហ្ស៊ីស៊ីស្ថាន ​មា​ន​ប្រវត្តិសាស្ត្រ​ដ៏យូរលង់ ។ ក្នុងរយៈពេល​៣៤ឆ្នាំបន្ទាប់​ពី​ការបង្កើត​ទំនាក់ទំនង​ការ​ទូត​មក​ ​ទំនាក់ទំនង​ចិន-កៀហ្ស៊ីស៊ីស្ថាន​បានឆ្លងកាត់​ការសាកល្បង នៃ​បម្រែបម្រួល​នយោបាយ​អន្តរ​ជាតិ ហើយ​រក្សាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ភាពល្អបរិសុទ្ធ​និង​ស្ថិរភាពជាប់​រហូត​មក​ ដែល​សម្រេច​បាន​នូវ​ការលោតផ្លោះ​ជាប្រវត្តិសាស្ត្រ​ពីភាពសុខដុមរមនា​និងចំណង​មេត្រី​ភាពដល់​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ ​រហូតដល់​ភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​យុគ​សម័យ​ថ្មី ។ ទំនុកចិត្ត​កម្រិតខ្ពស់​ខាងនយោបាយ​និងការគាំទ្រគ្នា​ទៅវិញទៅមក​យ៉ាងមុតមាំ គឺជា​ការ​ធានាដ៏សំខាន់ ។ ​ក្នុងអំឡុង​ពេល​ដំណើរទស្សនកិច្ច​លើកនេះ ​​លោកXi Jinping​ប្រ​ធាន​រដ្ឋ​ចិន​បាន​គូសបញ្ជាក់ថា ​ភាគីចិន​​រីករាយបន្ត​គាំទ្រគ្នា​ទៅវិញទៅមក​យ៉ាងមុតមាំជា​មួយ​ភាគី​កៀហ្ស៊ី​ស៊ី​ស្ថាន​អំពី​បញ្ហា​ដែល​ពាក់​ព័ន្ធ​ដល់​ផល​ប្រយោជន៍​ស្នូល​រៀង​ខ្លួន​។ ភាគី​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​បាន​គូសបញ្ជាក់ថា ​ជា​និច្ចកាល “ចិនតែងតែជា​ទិសដៅអាទិភាពចម្បង​​ក្នុង​គោល​នយោ​បាយ​ការទូតរបស់​កៀហ្ស៊ីស៊ីស្ថាន ហើយក៏​ជា​មិត្តភក្តិ​ដ៏ជិតស្និទ្ធបំផុត​និងជាដៃគូដែល​គួរ​ឱ្យជឿ​ទុកចិត្ត​បំផុតរបស់​ភាគី​កៀហ្ស៊ីស៊ីស្ថាន”។ កិច្ចសហប្រតិបត្តិការ​​ដែលផ្តល់​ផលប្រយោជន៍ដល់​​គ្នា​ទៅវិញទៅមក គឺជា​កម្លាំង​ចល​ករ​ដ៏​សំខាន់សម្រាប់​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួមចិន-កៀហ្ស៊ីស៊ីស្ថាន​ឱ្យមាន​ភាព​កាន់​តែ​ស៊ីជម្រៅ​និងកាន់​តែ​រឹង​មាំ ។ កៀហ្ស៊ីស៊ីស្ថាន​​ជាប្រទេស​ដំបូងគេ​បង្អស់​ដែល​គាំទ្រ​និងចូលរួម​​គំនិតផ្តួចផ្តើម​ស្តីពី​ការរួម​គ្នា​កសាង​”ខ្សែក្រវាត់និងផ្លូវ”។ ​ចិនបានក្លាយជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំជាងគេ​និងជាប្រភព​វិនិយោគបរទេស​ធំជាងគេ​របស់កៀហ្ស៊ីស៊ីស្ថាន​​ក្នុង​រយៈ​ពេល​ច្រើនឆ្នាំជាប់ៗ​គ្នា​ ។ នៅឆ្នាំ [...]
2026-09-01 11:38:05

¿Qué estás haciendo?

0.034327030181885


Noticias
Dap News

Últimas noticias y titulares
“ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ របស់​​លោកXi Jinping ប្រធានរដ្ឋចិន ​លើកនេះ ​មាន​សារ​សំខាន់​ណាស់” ​”បាន​បើកទំព័រថ្មី នៃ​កិច្ចសហប្រតិបត្តិការ​ចិន-កៀ...
Noticias