Բեռնվում է

Slzii.com Որոնում

Որոնում (Նորություններ)

កម្ពុជាត្រៀមសហការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ដារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ

lifestyle top

ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ថ្មីៗនេះ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយ តំណាងអង្គទូត និងបណ្តាដៃគូអភិវឌ្ឍន៍នានា ស្តីពីវឌ្ឍនភាពនៃការរៀបចំស្តារជីវភាពគ្រួសារភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចន ណារិទ្ធ ជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ បាន បង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍជាតិ -អន្តរជាតិទាំងអស់ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។ ឯកឧត្តម ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយនូវផលលំបាកនានាដែលពលរដ្ឋរងគ្រោះពីការឈ្លានពានរបស់ថៃ និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងរយៈពេលចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។ ឯកឧត្តមបន្តថា ក្រៅពីអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ជួយដល់ពលរដ្ឋភៀសសឹកក្នុងការស្តាជីវភាពឡើងវិញ, ការផ្តល់ជំនួយនានារបស់បណ្តាដៃគូអភិវឌ្ឍន៍ និងបណ្តាលប្រទេសជាមិត្តមានសារសំខាន់ ជាពិសេសលើការងារស្តារហេដ្ឋារចនាសម្ព័នដូចជាផ្លូវ ស្ពាន [...]
2026-03-07 06:47:34

Ի՞նչ ես անում։

0.10974407196045


Նորություններ
Նորություններ

Վերջին նորություններ և վերնագրեր
ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ថ្មីៗនេះ បានរៀបចំកិច្ច...
Նորություններ