កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យមើលគុណភាព ផ្លូវជនបទចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ។ ផ្លូវទាំង៥ខ្សែនោះមានដូចខាងក្រោម៖ ខ្សែទី១៖ ឈ្មោះផ្លូវ ស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គ.ម. ឆ្លងកាត់ឃុំសេដ្ឋី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ ខ្សែទី២៖ ឈ្មោះផ្លូវ ស្រែសារ-ខ្សាច់ស ជាប្រភេទផ្លូវកម្រាលល្បាយក្រួស មានប្រវែង ១២,៧០ គ.ម. ឆ្លងកាត់ឃុំត្បែងខ្ពស់ និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ខ្សែទី៣៖ ឈ្មោះផ្លូវ ជំទាវជ្រែង-ទ្រម៉ូងជ្រុំ មានប្រវែង ៩,២០គ.ម. ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។ ខ្សែទី៤៖ ឈ្មោះផ្លូវថ្នល់-អលង្កែន ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៥០គ.ម. ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និង ឃុំចោងម៉ោង ស្រុកទឹកផុស។ ខ្សែទី៥៖ ឈ្មោះផ្លូវ [...]
2026-03-07 06:55:08