Loading

Slzii.com Search

Search (News)

លោក ដូណាល់ ត្រាំថា វាជាការខ្ជះខ្ជាយពេល ក្នុងការពិចារណា លើការបញ្ជូនកងទ័ពជើងគោកអាមេរិក ចូលទៅក្នុងប្រទេសអ៊ីរ៉ង់

world

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់បណ្តាញ សារព័ត៌មាន NBC ថា សហរដ្ឋអាមេរិក មិនទាន់ពិចារណាដាក់ពង្រាយកងទ័ពជើងគោក នៅអ៊ីរ៉ង់នៅឡើយទេ ។ យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកផ្សាយព័ត៌មានអាមេរិក NBC ថា វានឹងក្លាយជាការ «ខ្ជះខ្ជាយពេលវេលា» នៅពេលបច្ចុប្បន្ន ក្នុងការពិចារណាបញ្ជូនកងទ័ពជើងគោក អាមេរិកចូលទៅក្នុងប្រទេសអ៊ីរ៉ង់។ លោក ត្រាំ បានប្រាប់ NBC តាមទូរស័ព្ទថា «វាជាការខ្ជះខ្ជាយពេលវេលា ព្រោះថា អ៊ីរ៉ង់បានបាត់បង់អ្វីៗទាំងអស់។ ពួកគេបានបាត់បង់កងទ័ពជើងទឹក, ពួកគេបានបាត់បង់អ្វីគ្រប់យ៉ាងដែលពួកគេអាចបាត់បង់»។ លោកក៏បានច្រានចោលផងដែរថា ជា «ការអត្ថាធិប្បាយបែបខ្ជះខ្ជាយ» ចំពោះការព្រមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលថា ការដាក់ពង្រាយកងទ័ពបរទេសចូល ទៅក្នុងប្រទេសអ៊ីរ៉ង់ នឹងបង្កគ្រោះមហន្តរាយសម្រាប់ប្រទេសឈ្លានពាន៕ប្រែសម្រួលៈ ណៃ តុលា
2026-03-07 07:02:21

What are you doing?

0.10085797309875


News
News

Latest News and Headlines
បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់បណ្តាញ សារព័ត៌មាន NBC ថា សហរដ្ឋអាមេរិក មិនទាន់ពិចារណាដាក់ពង្រាយកងទ័ពជើងគោក នៅអ៊ីរ៉ង់នៅឡ...
News