Yüklənir

Slzii.com Axtar

Axtar (Xəbərlər)

សត្វព្រៃច្រើនប្រភេទ កំពុង​មាន​វត្ត​មាន​ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្រោម​កិច្ចអភិរក្ស​ដោយ​យក​ចិត្ត​ទុកដាក់

សត្វព្រៃច្រើនប្រភេទ កំពុង​មាន​វត្ត​មាន​ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្រោម​កិច្ចអភិរក្ស​ដោយ​យក​ចិត្ត​ទុកដាក់
Bayon Television khmer top

ឧត្តរមានជ័យ៖ កាមេរ៉ាបង្កប់ក្នុងព្រៃ បានថតជាប់សត្វខ្លះៗក្នុងចំណោមសត្វច្រើនប្រភេទ ដែល​កំពុង​មាន​វត្តមានរស់នៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដូចជា សត្វទន្សាងគោព្រៃ ជ្រូកព្រៃ ឈ្លូស ជាដើម។ ព្រះតេជគុណ ថូ ធុរស់ ប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន បានមានសង្ឃដីកាឱ្យដឹងថា បច្ចុប្បន្ន ក្រោម​កិច្ច​ការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ សត្វព្រៃច្រើនប្រភេទ កំពុង​មាន​វត្ត​មាន​បន្ត​ពូជ​ពង្ស​ជា​បន្ត​បន្ទាប់នៅក្នុងតំបន់នេះ។ ព្រះតេជគុណ បានឱ្យដឹងទៀតថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន មាន​ទំហំ​ធំ​ល្វឹង​ល្វើយ​លាត​សន្ធឹង​ជាប់​ព្រំ​ប្រទល់​ក្រុងមួយ ស្រុកពីរ គឺក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកចុងកាល់។ កត្តា​ជីវៈ​ចម្រុះ​សម្បូរ​បែបនៃតំបន់នេះ ជាជម្រកដ៏កក់ក្ដៅសម្រាប់សត្វព្រៃចម្រុះរស់នៅ។ ព្រតេជគុណ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញសហគមន៍នេះ ត្រូវចូល​រួម​ការ​ពារ​អភិរក្ស​សត្វ​ព្រៃ ដោយបញ្ឈប់ការប្រមាញ់សត្វព្រៃគ្រប់ប្រភេទក្នុងតំបន់អភិរក្សសហគមន៍ ដោយ​ងាក​មក​ចូល​រួម​កែ​ប្រែ​តំប​ន់​នេះ​ឱ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់​ទាញ​នា​ពេល​អនាគត​៕
2026-08-31 09:49:05

Nə edirsən?

0.032838106155396


Xəbərlər
Bayon Television

Ən Son Xəbərlər və Başlıqlar
ឧត្តរមានជ័យ៖ កាមេរ៉ាបង្កប់ក្នុងព្រៃ បានថតជាប់សត្វខ្លះៗក្នុងចំណោមសត្វច្រើនប្រភេទ ដែល​កំពុង​មាន​វត្តមានរស់នៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដូចជា...
Xəbərlər