Bezig met laden

Slzii.com Zoekopdracht

Zoekopdracht (Nieuws)

រដ្ឋមន្ត្រីវប្បធម៌​​ថ្លែង​អំណរគុណ​សហរដ្ឋ​អាមេរិក​សម្រាប់​កិច្ច​សហការ​លើ​វិស័យ​វប្បធម៌​និង​ការ​បញ្ជូន​វត្ថុបុរាណ​មកកម្ពុជា​វិញ

ភ្នំពេញ ប៉ុស្ដិ៍ khmer business

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ច​សហការ​លើ​ក្នុងវិស័យវប្បធម៌ និង​​កិច្ច​ការ​បញ្ជូន​ត្រឡប់​មក​កម្ពុជាវិញ​នូវ​វត្ថុបុរាណ​កម្ពុជា ដែល​មក​ទល់​ពេល​នេះ​មាន​ជាង ៩០០​វត្ថុ ​រួច​ហើយ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ សីហា បានទទួលស្វាគមន៍​​​​លោក​ស្រី​ Cate Dillon ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអប់រំ និងវប្បធម៌ នៃសហរដ្ឋអាមេរិក ដើម្បី​ទស្សនាសារមន្ទីរជាតិកម្ពុជា ដែល​មាន​ដាក់តាំង​វត្ថុបុរាណ​បញ្ជូន​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក​វិញ។ នេះបើតាម​ក្រសួង​វប្បធម៌។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោកស្រី ភឿង សកុណា បានបង្ហាញវត្ថុសិល្បៈសំខាន់ៗមួយចំនួន ដែល​កំពុង​ដាក់​តាំង​នៅ​សារមន្ទីរជាតិ ដែល​ក្នុង​នោះ​ក៏​មាន​វត្ថុ​សិល្បៈ​មួយ​ចំនួន​ក្នុង​ចំណោមវត្ថុជាង ៩០០បានប្រគល់ត្រឡប់មកកម្ពុជាវិញពីសហរដ្ឋអាមេរិក​ផង​ដែរ។ លោកស្រី បាន​ថ្លែងអំណរគុណដល់​រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់កម្ពុជា ក្នុងការការពារ ថែរក្សា និងអភិរក្សប្រាសាទបុរាណ ជាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ បច្ចុប្បន្ន​នេះ​ សហរដ្ឋ​អាមេរិក​កំពុង​បន្តគាំទ្រកម្ពុជាលើវិស័យវប្បធម៌ ដោយ​នៅ​ក្នុងឆ្នាំ២០២៦ នេះ សហរដ្ឋ​អាមេរិក​ ផ្តល់ប្រាក់ចំនួន ១៣២,០០០ដុល្លា គាំទ្រដល់គម្រោង «ការការពារបេតិកភណ្ឌវប្បធម៌ចល័ត តាមរយៈប្រព័ន្ធមូលដ្ឋានទិន្នន័យរួម និងការកសាងសមត្ថភាព» តាមរយៈមូនិធិ Cultural Property Agreement [...]
2026-08-30 07:53:01

Wat ben je aan het doen?

0.03262996673584


Nieuws
ភ្នំពេញ ប៉ុស្ដិ៍

Laatste nieuws en krantenkoppen
រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ច​សហការ​លើ​ក្នុងវិស័យវប្បធម៌ និង​​កិច្ច​ការ​បញ្ជូន...
Nieuws