Kuremera

Slzii.com Shakisha

Shakisha (Amakuru)

នគរបាលស្រុកគងពិសីបង្ក្រាបក្មេងទំនើង២នាក់បង្ហោះម៉ូតូទាំងព្រឹកថ្ងៃអាទិត្យ

សារព័ត៌មាន នគរវត្ khmer top

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានអនុវត្តជាប្រចាំនូវវិធានការទប់ស្កាត់ក្មេងទំនើង និងក្រុមបង្កអសន្តិសុខក្នុងមូលដ្ឋាន។ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈលើផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ៣១ ក្នុងភូមិបឹងព័ទ្ធ ចំនួន ២នាក់៖ (១)-ឈ្មោះ នៅ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋ (២)-ឈ្មោះ វិន សុងលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំកក់ ស្រុកបសេដ្ឋ។ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានអនុវត្តតាមគោលការណ៍ ចំពោះក្មេងទំនើង ដោយលើកទីមួយបានអញ្ជើញអាណាព្យាបាលមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាទទួលដឹងឮ ព្រមទាំងសន្យាថានឹងបន្តអប់រំប្រដៅកូនចៅឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត។ ករណីនៅតែប្រព្រឹត្តជាលើកទីពីរ សមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់ ចំណែកមធ្យោបាយម៉ូតូ ត្រូវបានរក្សាទុករយៈពេល ៣ខែ ឬ ៩០ថ្ងៃ នៅអធិការដ្ឋាននគរបាលស្រុក៕
2026-08-30 07:56:07

Urimo ukora iki?

0.035521984100342


Amakuru
សារព័ត៌មាន នគរវត្

Amakuru agezweho n'imitwe
ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានអនុវត្តជ...
Amakuru