Loading

Slzii.com Search

Search (News)

រដ្ឋមន្រ្តីសុខាភិបាល ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព

រដ្ឋមន្រ្តីសុខាភិបាល ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព
Dap News khmer top lifestyle

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តោតសំខាន់លើសុវត្ថិភាព អ្នកជំងឺជាចម្បង ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកបណ្តុះបណ្តាល នាយកដ្ឋានជំនាញ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការបើកកិច្ចប្រជុំនេះ ដើម្បីជំរុញការងារផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ទាំងការបណ្តុះបណ្តាលមូលដ្ឋានតាមគ្រឹះស្ថានបណ្តុះបណ្តាល និងការបណ្តុះបណ្តាលបន្ត ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ជាពិសេសផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺជាចម្បង។ លោកបន្ថែមថា ការបណ្តុះបណ្តាលត្រូវធ្វើឡើង ឱ្យគ្រប់តាមលក្ខខណ្ឌតម្រូវនៃកម្មវិធីសិក្សា ម៉ោងសិក្សា ការអនុវត្តជំនាញនៅបន្ទប់បង្ហាញត្រាប់ និងការចុះកម្មសិក្សាអនុវត្តតាមមូលដ្ឋានសុខាភិបាល ឱ្យបានពេញលេញ និងធានាបានប្រសិទ្ធភាព៕
2026-08-27 02:25:30

What are you doing?

0.033814907073975


News
Dap News

Latest News and Headlines
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តោតសំខ...
News