Chargement

Slzii.com Recherche

Recherche (Nouvelles)

ប.ស.ស. ដាក់ឱ្យដំណើរការ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» កាត់​បន្ថយ​ការ​កកស្ទះ និងរង់ចាំយូររបស់ពលរដ្ឋទៅទទួលសេវា​

ប.ស.ស. ដាក់ឱ្យដំណើរការ «ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF)» កាត់​បន្ថយ​ការ​កកស្ទះ និងរង់ចាំយូររបស់ពលរដ្ឋទៅទទួលសេវា​
Bayon Television khmer top lifestyle

បេឡាជាតិ​សន្តិសុខ​សង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្ត​សញ្ញា​ណ​ស្វ័យ​ប្រវត្តិ ប.ស.ស. (AIM NSSF) នៅ​តាម​មូល​ដ្ឋាន​សុ​ខាភិបាលចំនួន ១៤ទី​តាំង ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​ការ​រង់​ចាំ​យូរ​របស់​បង​ប្អូ​ន​សមាជិក ប.ស.ស. នៅ​ពេលមកប្រើប្រា​ស់សេវាកម្មនៅតាមម​ន្ទីរពេទ្យ។ បើ​តាម​លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ​ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់​ម៉ែត, មន្ទី​រ​ពេទ្យ​ជាតិ តេជោ​សន្តិភាព, មន្ទី​រពេទ្យ​ព្រះអង្គ​​ឌួង, មន្ទី​រពេទ្យព្រះកេ​តុមាលា, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុ​សុ​មៈ, មន្ទីរ​ពេទ្យកុមារជាតិ, មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យ​ព្រះសីហនុមណ្ឌលនៃក្តី​សង្ឃឹម, វិទ្យាស្ថា​នជាតិ សុខ​ភាពសា​ធារណៈ, មជ្ឈ​មណ្ឌ​ល​ជាតិ គាំ​ពារមា​តា និង​ទារក, មជ្ឈ​មណ្ឌលជា​តិ កំចាត់​រោគ​របេង និង​ហង់​សិន, មន្ទីរ​ពេទ្យ បង្អែក​ខេត្ត​កំពង់​ចាម, មន្ទី​រ​ពេទ្យ បង្អែក​ខេត្ត​សៀម​រាប។ លោកបន្តថា «ការ​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្តសញ្ញាណ​ស្វ័យប្រ​វត្តិ ប.ស.ស. (AIM NSSF)”​ គឺជាជំហានមួ​យក្នុងកា​រធ្វើទំ​នើប​កម្ម​សេ​វា​សា​​ធារ​ណៈរបស់ ប.ស.ស. ដើម្បី​ផ្តល់ភាព​ងាយ​​ស្រួល​ រហ័ស និងមា​នប្រសិទ្ធភាពជាង​មុន និងជំរុញ​ការប្រើប្រា​​ស់បច្ចេក​វិទ្យា​ឌីជីថល​​ក្នុង​ការ​ផ្តល់​​សេ​វា​ជូនប្រជាពលរដ្ឋឱ្យកាន់​តែមានប្រ​សិទ្ធភាព»។ [...]
2026-08-07 06:26:11

Que fais-tu?

0.033163070678711


Nouvelles
Bayon Television

Dernières nouvelles et titres
បេឡាជាតិ​សន្តិសុខ​សង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​បាន​ដាក់ឱ្យ​ប្រើ​ប្រាស់ “ម៉ាស៊ីន​បញ្ជាក់​អត្ត​សញ្ញា​ណ​ស្វ័យ...
Nouvelles