Loading

Slzii.com Search

Search (News)

អាគារខណ្ឌរដ្ឋបាលជលផលកែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីលើកកម្ពស់ជីវភាពប្រជានេសាទ

Bayon Television khmer top

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ្ឌរដ្ឋបាលជលផល​កែប​ ក្រោមការសាងសង់ដោយ​គម្រោង «ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)» ដែលមានការគាំទ្រហិរញ្ញប្បទានដោយធនាគារ (ADB) នៅខេត្តកែប។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ​គម្រោង ជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងពង្រឹងភាពធន់នឹងអាកាសធាតុ​ ស្តារឡើងនូវប្រព័ន្ធអេកូឡូស៊ី និងនិរន្តរភាពនៃធនធានជលផល​ តំបន់ឆ្នេរ​ និងសមុទ្រកម្ពុជា​ ព្រមទាំងដាក់ពង្រាយសំណង់ជម្រកសិប្បនិម្មិត សំដៅធានាបាននិរន្តរភាពបរិស្ថាន​ និងធនធានជីវចម្រុះ​ ជាពិសេសការលើកកម្ពស់ជីវភាពប្រជានេសាទ​ តាមសហគមន៍មូលដ្ឋានសមុទ្រចំនួន​ ៤រួមមាន៖​ ខេត្តកែប​ កំពត​ ព្រះសីហនុ​ និងខេត្តកោះកុង។ នៅក្នុងពិធីសម្ពោធ កាលពីថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីសមុទ្រខេត្តកែបត្រូវបានស្តារឡើងវិញ ធ្វើឲ្យមានវត្តមានពពួកសត្វកម្រ ដូចជាជ្រូកទឹក ត្រីផ្សោត អណ្តើកសមុទ្រ និងសេះសមុទ្រកាន់តែច្រើនឡើង។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធឲ្យបន្តចូលរួមគោរពច្បាប់ អភិរក្សធនធានសមុទ្រ [...]
2026-07-10 03:47:06

What are you doing?

0.028377056121826


News
News

Latest News and Headlines
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារខណ...
News