लोड हो रहल बा

Slzii.com तलाशी

तलाशी (खबर)

អ្នករូតវាំងននសង្គម៖​ ហេតុអ្វីកម្ពុជានៅតែត្រូវការសំឡេងរិះគន់បែបស្ថាបនា?

អ្នករូតវាំងននសង្គម៖​ ហេតុអ្វីកម្ពុជានៅតែត្រូវការសំឡេងរិះគន់បែបស្ថាបនា?
khmer business

មួយទសវត្សរ៍បានកន្លងផុតទៅ គិតចាប់តាំងពីថ្ងៃដ៏សែនក្រៀមក្រំ និងជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់បានដង្ហែសព​ បណ្ឌិត កែម ឡី តាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។ ទិដ្ឋភាពនៃការ​ចូលរួម​របស់មហាជននាថ្ងៃនោះ មិនមែនត្រឹមតែជាការសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំប៉ុណ្ណោះទេ ប៉ុន្តែវា​ជា​​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំជួលចិត្តមួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសេចក្តី​ស្រេក​ឃ្លានយ៉ាងខ្លាំងចំពោះការពិត និងសេចក្តីក្លាហាន ព្រមទាំងប្រាថ្នាចង់បានសង្គមមួយដែលមាន​អភិបាលកិច្ចល្អ និងគណនេយ្យភាពពិតប្រាកដ។ ក្នុងឱកាសខួប ១០ឆ្នាំ នៃការលាចាកលោករបស់លោកបណ្ឌិត យើងចាំបាច់ត្រូវឆ្លុះបញ្ចាំង​សំណួរដ៏​មាន​សារៈសំខាន់មួយសម្រាប់អនាគតនៃប្រទេសជាតិ៖ «ហេតុអ្វីបានជាសំឡេងឯករាជ្យ និងការរិះគន់​បែប​ស្ថាបនា នៅតែជាតម្រូវការចាំបាច់សម្រាប់កម្ពុជា?» ចម្លើយពិតជាស្តែងចេញតាមរយៈការស្វែងយល់ពីគុណតម្លៃពិតនៃការរិះគន់ដើម្បីស្ថាបនានិងការវាស់​វែង​​ពី​ផល​វិបាក​ទាំ​ងពួង នៅពេលដែលសង្គមមួយត្រូវខកខាន ឬខ្វះខាតសំឡេងវិភាគឯករាជ្យ។ ការផ្សារភ្ជាប់គម្លាតសង្គមតាមរយៈការពិតដ៏សាមញ្ញ បណ្ឌិត កែម ឡី ត្រូវបានសាធារណជនទូទៅផ្តល់រហស្សនាមដ៏មានអត្ថន័យថាជា«អ្នករូតវាំងននសង្គម» ពោលគឺលោកជាអ្នកបើកកកាយតថភាពសង្គមនិងនយោបាយដ៏​ស្មុគស្មាញមកបង្ហាញជា​សាធារណៈ​។ ទេពកោសល្យដ៏វិសេសវិសាលរបស់លោកគឺសមត្ថភាពបកស្រាយបញ្ហាគោលនយោបាយ អំពើ​ពុករលួយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលក្រាស់ក្រែល ឱ្យទៅជាភាសានិយាយដ៏សាមញ្ញ ងាយយល់ និងផ្សារ​ភ្ជាប់​ទៅនឹងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សំឡេងឯករាជ្យដើរតួជាស្ពានចម្លងដ៏សំខាន់។ ពួកគេមិនមែនបង្កើតការបែកបាក់ក្នុងសង្គម ឬរវាងប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺជួយអប់រំ ដាស់តឿន និងបំពេញចន្លោះប្រហោងនៃការយល់​ដឹងនៅ​ក្នុង​សង្គម។ នៅពេលដែលអ្នកវិភាគស្វែងយល់ និងពន្យល់អំពីសិទ្ធិមនុស្ស តម្លាភាពនិង​គណនេយ្យភាព​​​​សង្គម ដោយប្រើប្រាស់ភាសាដែលប្រជាពលរដ្ឋទូទៅអាចងាយស្រូបយកបាន ពួកគេកំពុងជួយលើក​កម្ពស់​​​​ឱ្យពលរដ្ឋមានការចូលរួមយ៉ាងសកម្ម និងប្រកបដោយបញ្ញានៅក្នុងដំណើរ​ការ​ប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ បើគ្មានអ្នកបកស្រាយឯករាជ្យទាំងនេះទេ គម្លាតរវាងអ្នកដឹកនាំ [...]
2026-07-10 03:51:38

का होता?

0.028540849685669


खबर
खबर

ताजा खबर आ सुर्खियन के खबर बा
មួយទសវត្សរ៍បានកន្លងផុតទៅ គិតចាប់តាំងពីថ្ងៃដ៏សែនក្រៀមក្រំ និងជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់បានដង្ហែសព​ បណ្ឌិត កែម ឡី តាម...
खबर