ភ្នំពេញ៖ ក្នុងចំណោមកម្រិតឧត្តមសិក្សារដ្ឋ និងឯកជនរាប់សិបកន្លែង ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងចូលរួមពង្រីកនូវធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ថ្នាក់អនុបណ្ឌិត) ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបង្កើតមូលធនមនុស្ស ឲ្យបានកាន់តែច្រើនចូលរួមអភិវឌ្ឍន៍ជាតិ ។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ជាព្រះសាកលវិទ្យាធិការ បានរៀបចំប្រឡងជ្រើសរើសសមណនិស្សិត និងនិស្សិត ចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦ ។ ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងថា ការប្រឡងនេះ មានបេក្ខជនបានចុះឈ្មោះមានចំនួនសរុប ៦៤៣អង្គ/នាក់ (ក្នុងនោះបព្វជិត ៨៨អង្គ) ដោយបែងចែកជា ១៤បន្ទប់ លើឯកទេស៧ រួមមាន៖ រដ្ឋបាលសាធារណៈ, នីតិឯកជន, គ្រប់គ្រងទូទៅ, វិទ្យសាស្ត្រអប់រំ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ។ សាស្ត្រាចារ្យ ភៀន មករា [...]
2026-02-22 10:05:35