Inapakia

Slzii.com Tafuta

Tafuta (Habari)

តុលាការ​ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​អ្នកកាសែត​រាយការណ៍​អំពី​កងទ័ព​ខ្វះ​ទឹក​ប្រើ​ពី​បទ​ញុះញង់

lifestyle top

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ចំណាត់ការ​រាជរដ្ឋាភិបាល និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​អំពី​បញ្ហា​កងទ័ព​ជួរមុខ​ខ្វះ​ទឹក​ប្រើប្រាស់ ថា​ជា​ទង្វើ​នាំ​ឲ្យ​ថៃ ប្រមាថ​មាក់ងាយ​ថា​ជា​ជនជាតិ​ដែល​មិន​ចេះ​សាមគ្គី​គ្នា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ​ថា ការ​ចោទប្រកាន់​លោក លួត សុផល ពី​បទ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ជា​ការ​ចោទប្រកាន់​ជ្រុល​ហួសហេតុ ដែល​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​ច្បាប់​អន្តរជាតិ ជុំវិញ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។ លោក ម៉ែន ណាត លើកឡើង​ថា ការ​បង្ក្រាប​ពលរដ្ឋ​ខ្លួនឯង​បែប​នេះ គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិសាសន៍​ខ្មែរ​បំផុត ដែល​រដ្ឋាភិបាល​ត្រូវតែ​បញ្ឈប់ និង​ត្រូវតែ​ជៀសវាង​ឲ្យ​បាន​ចាប់ពី​ពេលនេះ​តទៅ ព្រោះ​ថា​បើ​ពិនិត្យ​លើ​សេចក្តី​រាយការណ៍​របស់​លោក លួត សុផល មិន​គួរ​ដល់​ថ្នាក់​មាន​ទោសទណ្ឌ​បែប​នេះ​ឡើយ។ លោក​បញ្ជាក់​ថា ដើម្បី​ឱ្យ​ខ្មែរ​មាន​ការ​ផ្សះផ្សា​ស្មារតី​ជាតិ និង​ការ​ឯកភាព​ជាតិ​ពិតប្រាកដ រដ្ឋាភិបាល​ត្រូវតែ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ពេញលេញ​ស្រប​តាម​ច្បាប់​ឡើងវិញ ដើម្បី​ប្រមូល​ជា​កម្លាំង​ជាតិ​សម្រាប់​តតាំង​ប្រឆាំង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​មក​លើ​ប្រទេស​កម្ពុជា នា​ពេលនេះ។ កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ លោក លួត សុផល បាន​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះ Sophal Osmach ចេញពី​ចំណុច​ភូមិ​អូរខ្លាឃ្មុំ សង្កាត់​អូស្មាច់ [...]The post តុលាការ​ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​អ្នកកាសែត​រាយការណ៍​អំពី​កងទ័ព​ខ្វះ​ទឹក​ប្រើ​ពី​បទ​ញុះញង់ appeared first on The Cambodia Daily Khmer.
2026-02-19 15:25:40

Unafanya nini?

0.11010479927063


Habari
Habari

Habari Mpya na Vichwa vya Habari
អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ចំណាត់ការ​រាជរដ្ឋាភិបាល និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​អំពី​បញ្ហា​កងទ័ព​ជួរមុខ​ខ...
Habari