تحميل

Slzii.com يبحث

يبحث (أخبار)

សំបកកំប៉ុងថ្នាំពុលគីមី និងថង់ប្លាស្ទិកជាង ២ពាន់ត្រូវបានប្រមូលពីតំបន់ការពារសត្វក្រៀល ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

ភ្នំពេញ ប៉ុស្ដិ៍ khmer business

កំពតៈ អង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបានចុះប្រមូលសំបកកំប៉ុងថ្នាំពុលគីមីកសិកម្ម និងថង់ប្លាស្ទិក បានចំនួន ២ ៦៤១ ក្នុងឆ្នាំ២០២៦ ដើ​ម្បីកាត់បន្ថយការបំពុលដល់សុខភាពមនុស្ស សត្វ និងការពារជម្រកសត្វក្រៀល ដែលជាសត្វកំពុង​តែទទួល​រងការ​គំរាម​កំ​ហែង​ឈានទៅជិតផុតពូជ។ អង្គការបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦ ក្រុមការងារបានប្រមូលសំបកកំប៉ុងថ្នាំពុលចំនួន ១ ៣៤៥កំប៉ុង និងថង់ប្លាស្ទិកចំនួន ១ ២៩៦ថង់ មានទម្ងន់សរុប ៣៩១គីឡូក្រាម។ បូករួមជាមួយលទ្ធផលប្រមូលក្នុងឆ្នាំ២០២៥ សរុបមានចំនួន ៣ ០៦៨កំប៉ុង និង ២ ៦៦៣ថង់ ស្មើនឹង ៨២៨គីឡូក្រាម។ សំណល់ដែលប្រមូលបានទាំងអស់ ត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងគ្រប់គ្រង និងប្រព័ន្ធរំលាយកាកសំណល់គីមីដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកែប ដើម្បីធ្វើការរំលាយប្រកបដោយសុវត្ថិភាពមិនបង្កផលប៉ះពាល់បរិស្ថាន។ ការគ្រប់គ្រងសំណល់គីមីកសិកម្មគឺជាសកម្មភាពចម្បងក្នុងការធានាថា សុខមាលភាពមនុស្ស និងអេកូឡូស៊ីមានភាពប្រសើរឡើងស្របតាមគោលបំណងរបស់គម្រោងស្រូវមិត្តក្រៀលនៅតំបន់ទេសភាពអន្លង់ព្រីង។ ការប្រមូលសំណល់គីមីកសិកម្មបានយ៉ាងច្រើននេះបានឆ្លុះបញ្ចាំងថា ប្រជាកសិករមានការយល់ដឹងនិងចូលរួមគ្រប់គ្រងសំណល់កសិកម្មពីស្រែរបស់ខ្លួន ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំពុលដល់សុខភាពមនុស្ស និងសត្វ ការពារជម្រកសត្វក្រៀល និងប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។ អង្គការបានអំពាវនាវឱ្យបន្តគាំទ្រការដាំស្រូវតាមគោលការណ៍ស្រូវមិត្តក្រៀល និងលើកកម្ពស់ការគ្រប់គ្រងការសំណល់គីមីកសិកម្ម ដើម្បីតំបន់អន្លង់ព្រីងជាតំបន់មេត្រីភាពសត្វក្រៀល។ កសិករ ដែលចូលរួមក្នុងគម្រោងនេះគឺត្រូវគោរពតាមលក្ខខណ្ឌ១២ចំណុចរបស់គម្រោង ដែលផ្តល់ផលប្រយោជន៍​ដល់​​ទាំង​កសិករ ជាមាជិក និងសត្វក្រៀល។ លក្ខខណ្ឌសំខាន់ៗរួមមាន៖ ត្រូវកាត់បន្ថយការប្រើប្រាស់ជីគីមី [...]
2026-08-19 10:21:30

ماذا تفعل؟

0.032542943954468


أخبار
ភ្នំពេញ ប៉ុស្ដិ៍

آخر الأخبار والعناوين
កំពតៈ អង្គការជីវិតធម្មជាតិនៅកម្ពុជា សហការជាមួយឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបានចុះប្រមូលសំបកកំប៉ុងថ្នាំពុលគីមីកសិកម្ម និ...
أخبار