Caricamento

Slzii.com Ricerca

Ricerca (Notizia)

អគ្គស្នងការដ្ឋាននគរបាលជាតិបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

អគ្គស្នងការដ្ឋាននគរបាលជាតិបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
Bayon Television khmer top

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានី ខេត្ត រួមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍បានថ្លែងថា ការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដោយពិនិត្យឃើញថា ឆមាសទី១ ឆ្នាំ២០២៦ នេះ កំណើននៃគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុកដែលកើតឡើងចំនួន ១២៧៩ករណី និងបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៧៧៣នាក់ និងរបួស ១៩៤៤នាក់។ ដោយឃើញស្ថានភាពគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុកបែបនេះ ទើបប្រមុខរាជរដ្ឋាភិបាលបានឯកភាពឲ្យមានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា ៖ ក្នុងនោះយើងបានជ្រើសរើសខេត្តចំនួន ៥ ដែលមានតួលេខកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេក្នុង២៥រាជធានិ ខេត្ត ដើម្បីធ្វើការរិតបន្តឹងមានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តស្វាយរៀង។ ការអនុវត្តរិតបន្តឹងច្បាប់ គឺជាចំណុចមួយដែលក្នុងចំណោមបទល្មើសទាំងអស់ គឺយើងផ្តោតទៅលើមូលហេតុជាចម្បង គឺការប្រើប្រាស់ល្បឿនលើសកំណត់ ការមិនគោរពសិទ្ធិអាទិភាព បើកបរក្នុងស្ថានភាពស្រវឹង ដឹកសំពីងសំពោង ការមិនគោរពសិទ្ធិអាទិភាពជាចំណុចដែលបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ផងដែរ។ ក្រៅពិខេត្តទាំង៥នេះ [...]
2026-08-19 10:30:23

Cosa fai?

0.035712957382202


Notizia
Bayon Television

Ultime notizie e titoli
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស...
Notizia