Loading

Slzii.com Search

Search (News)

សម្ដេចធិបតីប្រាប់រ៉យទ័រថា «ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីបទឈប់បាញ់ ខណៈ​កម្ពុជា​ជំរុញ​ឱ្យ​កំណត់​ខណ្ឌសីមា​រួម»

lifestyle top

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ប្រាប់​សារ​ព័ត៌​មាន​រ៉យទ័រ​កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា កងកម្លាំងថៃ កំពុង​តែកាន់​កាប់​ទឹក​ដី​របស់​កម្ពុជា ​បន្ទាប់ពីជម្លោះកាលពីឆ្នាំមុន បើទោះបី​ជា​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​សម្រប​សម្រួល​ដោយ​ផ្ទាល់​ពី​លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ ហើយសម្ដេចបវរធិបតី បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ថៃ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម ចាប់ផ្តើម​ធ្វើ​ការ​លើ​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ភាគីទាំងពីរ។ នៅក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សម្ដេចធិបតី មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹង​ប្រែង​ធ្វើ​ការ​ដើ​ម្បី​ដោះ​ស្រាយ​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ​ដែលរីករាលដាលនៅក្នុងប្រទេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព​របស់លោក ត្រាំ ក្នុងសប្តាហ៍នេះ ហើយសម្ដេចបានមានប្រសាសន៍ថា សម្ដេច​សង្ឃឹម​ថា ​ស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែន ដែល​សម្ដេច​​បាន​ពិពណ៌នាថាមានភាព «ផុយស្រួយ» ទោះបីជាមានបទឈប់បាញ់ខែធ្នូ ដែល​បាន​បញ្ចប់​ការ​ប្រយុទ្ធគ្នាជាថ្មីនោះក៏ដោយ។ សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានបង្កើត​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ផែន​ការ​សន្តិភាព​តំបន់​ហ្កាហ្សា ប៉ុន្តែលោក ត្រាំ បានមានប្រសាសន៍ថា ស្ថាប័ននេះ​ក៏​អាច​ដើរ​តួនាទី​កាន់​តែ​ទូលំ​ទូលាយ​។ សម្ដេចធិបតី បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា៖ «យើងនៅតែមានកងកម្លាំងថៃ ដែល​កំពុង​កាន់​កាប់​ចូល​ជ្រៅ​ចូល​ទៅ​ក្នុង​ទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ជាច្រើន។ នេះ​គឺ​ហួស​ឆ្ងាយ​ពី​ការ​អះអាង​ជា​ឯកតោភាគីផ្ទាល់របស់ថៃទៅទៀត... លើខ្សែបន្ទាត់ព្រំដែន»។ សម្ដេច​មាន​ប្រសាសន៍ថា កងទ័ពថៃបានដាក់ទូកុងតឺន័រ និងរាយបន្លា​លួស​នៅ​ខាង​ក្នុង​អ្វី​ដែល​ថៃ​បាន​ទទួល​ស្គាល់​ជាយូរមកហើយថាជាទឹកដីរបស់កម្ពុជា ហើយ​អ្នក​ស្រុក​មិន​អាច​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួក​គេវិញបាន។ [...]
2026-02-18 05:33:34

What are you doing?

0.11043190956116


News
News

Latest News and Headlines
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ប្រាប់​សារ​ព័ត៌​មាន​រ៉យទ័រ​កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ...
News