Loading

Slzii.com Search

Search (News)

ក្រសួងកសិកម្ម និង​សហភាព​អឺរ៉ុបជំរុញស្វាយចន្ទី និងម្រេចកម្ពុជាចូលទីផ្សារតម្លៃខ្ពស់

ភ្នំពេញ ប៉ុស្ដិ៍ khmer business

ភ្នំពេញ៖ កម្ពុជាកំពុងជំរុញការផ្លាស់ប្តូរវិស័យកសិកម្មពីការផលិតបែបមូលដ្ឋានទៅរកផលិតកម្មពាណិជ្ជកម្ម ការកែច្នៃក្នុងស្រុក និងការនាំចេញផលិតផលមានតម្លៃបន្ថែមខ្ពស់ ដោយកម្មវិធីគាំទ្រពីអឺរ៉ុបកំពុងផ្តោតជាពិសេសលើខ្សែច្រវាក់តម្លៃស្វាយចន្ទី និងម្រេច ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារអឺរ៉ុបដែលមានតម្លៃខ្ពស់។ ទិសដៅនេះត្រូវបានរំលេចក្នុងបេសកកម្មជាន់ខ្ពស់រួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) ទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងស្ទឹងត្រែង កាលពីថ្ងៃទី១៧-១៨ ខែសីហា ដឹកនាំដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោក ឌិត ទីណា បានឱ្យដឹងថា៖ «កម្ពុជាកំពុងផ្លាស់ប្តូរមុខមាត់វិស័យកសិកម្ម ដោយប្តូរពីការធ្វើកសិកម្មបែបគ្រួសារ ទៅជាការផលិតបែបពាណិជ្ជកម្ម តាមរយៈសហគមន៍កសិកម្មទំនើប (MACs) និងផលិតកម្មកសិកម្មតាមកិច្ចសន្យា»។ លោកបានបន្តថា៖ «ការរៀបចំចងក្រងកសិករក្នុងស្រុក នឹងជួយឱ្យពួកគេអាចផ្គត់ផ្គង់កសិផលបានទៀងទាត់ និងមានស្ថិរភាពដល់រោងចក្រកែច្នៃ ខណៈកិច្ចសហការជាមួយសហភាពអឺរ៉ុប និងដៃគូនានា កំពុងលើកកម្ពស់ស្តង់ដារសុវត្ថិភាពចំណីអាហារ និរន្តរភាព និងសមត្ថភាពប្រកួតប្រជែងសម្រាប់ដំណាំសំខាន់ៗ ដូចជា ស្វាយចន្ទី និងម្រេច»។ លោក Igor Driesmans បានឱ្យដឹងថា តាមរយៈយុទ្ធសាស្ត្រច្រកទ្វារសកល (Global [...]
2026-08-18 08:31:12

What are you doing?

0.034555912017822


News
ភ្នំពេញ ប៉ុស្ដិ៍

Latest News and Headlines
ភ្នំពេញ៖ កម្ពុជាកំពុងជំរុញការផ្លាស់ប្តូរវិស័យកសិកម្មពីការផលិតបែបមូលដ្ឋានទៅរកផលិតកម្មពាណិជ្ជកម្ម ការកែច្នៃក្នុងស្រុក និងការនាំចេញផលិតផលមានតម្...
News