Loading

Slzii.com Search

Search (News)

គម្រោងអេមស៍​នៃក្រសួង​ពាណិជ្ជកម្ម​ជួយ​គាំទ្រ​ដល់​កសិករនិងអាជីវករលក់ដូរ​នៅផ្សារផលិតផលខ្មែរ ខេត្តកំពង់ចាម

ភ្នំពេញ ប៉ុស្ដិ៍ khmer business

កសិករ​ខ្នាតតូច​នៅ​ខេត្ត​កំពង់​ចាម​​ ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានអះអាងពី​ភាពប្រសើរឡើង​នៃ​ជីវភាព​និងមុខរបររបស់ពួកគាត់ ដោយ​អាច​​លក់ផលិតផលកសិកម្ម និងផលិតផលក្នុងស្រុកបាន​កាន់តែច្រើន​ជាង​មុន។ កសិករ​ទាំង​នេះ​បាន​លើក​ឡើង​ថា ភាព​ងាយ​ស្រួលជាង​មុន​ក្នុង​ការ​លក់​ផលិត​ផល​ទាំង​នោះ​ គឺ​ក្រោយ​ពេល​ពួក​គាត់​ទទួលបានឱបានចូលរួមលក់ដូរនៅ «ផ្សារផលិតផលខ្មែរ» នៅរៀងរាល់ចុងសប្តាហ៍ ដែលរៀបចំដោយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។ នៅ​ចុង​សប្ដាហ៍​នេះ ក៏មាន​ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបានរៀបចំរួមគ្នាជាមួយ «ផ្សារផលិតផលខ្មែរ» ក្នុងខេត្តកំពង់ចាម ឡើង​ដើម្បី​ពង្រីកទីផ្សារក្នុងស្រុក បង្កើតឱកាសឱ្យអ្នកផលិត សហគ្រាសមីក្រូធុនតូច និងមធ្យម ដែល​ក្នុង​ឱកាស​នេះ មាន​ការ​បង្ហាញនិងលក់ផលិតផលដោយផ្ទាល់។ យុទ្ធនាការនេះប្រព្រឹត្តិណ៍ទៅរយៈពេលពីថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ ១៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចមនិម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម។ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគ្រប់គ្រងគម្រោងអេមស៍ ថ្នាក់ខេត្ត បញ្ជាក់ថា កសិករចំនួន ៧,៨៩៨គ្រួសារ បានទទួលការគាំទ្រពីគម្រោងនេះ​ ជាពិសេសតាមរយៈការសម្របសម្រួលរវាងវិស័យឯកជន ក្រុមអ្នកផលិត និងភាគីពាក់ព័ន្ធ [...]
2026-08-16 04:11:57

What are you doing?

0.04033899307251


News
ភ្នំពេញ ប៉ុស្ដិ៍

Latest News and Headlines
កសិករ​ខ្នាតតូច​នៅ​ខេត្ត​កំពង់​ចាម​​ ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានអះអាងពី​ភា...
News