Loading

Slzii.com Search

Search (News)

លោក Lavrov លើកឡើងថា ស្ថានភាពអាក្រក់ សម្រាប់អ៊ុយក្រែន នឹងចូលមកបន្ថែម ក្នុងពេលឆាប់ៗនេះ

លោក Lavrov លើកឡើងថា ស្ថានភាពអាក្រក់ សម្រាប់អ៊ុយក្រែន នឹងចូលមកបន្ថែម ក្នុងពេលឆាប់ៗនេះ
Dap News khmer top sports lifestyle

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថាប្រទេសរុស្ស៊ីនឹងបង្កើន យុទ្ធនាការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ហើយស្វែងរកការបំផ្លាញរាល់ធាតុទាំងអស់ដែលប្រើប្រាស់ដោយលោកខាងលិច ដើម្បីទ្រទ្រង់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងគៀវ។ អ្នកការទូតកំពូលរូបនេះកំពុងធ្វើអត្ថាធិប្បាយ លើសកម្មភាពរបស់អ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិច ដែលពួកគេអះអាងថា មានគោលបំណង ដាក់សម្ពាធលើទីក្រុងមូស្គូ ក្នុងការចរចាសន្តិភាព។ លោក Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា រុស្ស៊ីនៅតែបន្តស្វែងរក ដំណោះស្រាយយូរអង្វែង ដែលអាចទុកចិត្តបាន និងនិរន្តរភាព ចំពោះជម្លោះ ហើយមិនអាចយល់ព្រមផ្អាកវាបានទេ។ ការកត់សម្គាល់របស់គាត់បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ុយក្រែនដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន រួមទាំងឧប្បត្តិហេតុនៅទីក្រុង Starobelsk ក្នុងខែឧសភា និង Gelendzhikនៅដើមខែនេះ។ មន្ត្រីរុស្ស៊ី រួមទាំងលោក Lavrov បានពណ៌នា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ថាជាអំពើភេរវកម្មដោយចេតនា ។ លោករដ្ឋមន្ត្រីបាននិយាយទៀតថា ទីក្រុងមូស្គូនឹងមិនងាក ទៅរកយុទ្ធសាស្ត្រដូចគ្នានោះទេ ប៉ុន្តែបានព្រមានថាការឆ្លើយ តបរបស់ខ្លួននឹងកាន់តែធ្ងន់ធ្ងរទៅៗ សម្រាប់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី
2026-08-15 01:58:42

What are you doing?

0.033797979354858


News
Dap News

Latest News and Headlines
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថាប្រទេសរុស្ស៊ីនឹងបង្កើន យុទ្ធនាការយោធារបស់ខ្លួន នៅក្នុង...
News