Chargement

Slzii.com Recherche

Recherche (Nouvelles)

កម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់

កម្ពុជា នាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
khmer top

ទីក្រុងហៃគូ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើក ក្នុងព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាង កម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦» ក្នុងឱកាស «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ថុង គួយឆាង អភិបាលរងក្រុងហៃគូ លោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន លោក-លោកស្រីពីមន្ទីរការបរទេសខេត្តហៃណាន លោក-លោកស្រីប្រធានក្រុមហ៊ុនទេសចរណ៍ សាធារណជនសរុបប្រមាណជាង២០០នាក់ នៅទីក្រុងហៃគូ ខេត្តហៃណាន។ ក្នុងសុន្ទរកថាបើក លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអង្គពិធីអំពីការដាក់ឱ្យអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនប្រជាជនចិនចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ និងទស្សនាកម្ពុជានារដូវកាលបៃតងដែលផ្តល់ជូននូវអត្ថប្រយោជន៍ពិសេស និងទាក់ទាញលើការស្នាក់នៅ ម្ហូបអាហារ។ល។ នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បាននាំនូវការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌កម្ពុជារួមសំដែងជាមួយភាគីសិល្បករ សិល្បការិនីមិត្តចិនយ៉ាងអធិកអធម និងរស់រវើករួមមាន របាំ «រំដួលបុប្ផាជាតិ», របាំ «គោះត្រឡោកហៃណាន», របាំ «មន្តស្នេហ៍រដូវកាលបៃតង», ការសម្តែង «ម៉ុងសាយ» ...
2026-05-23 11:01:10

Que fais-tu?

0.10838198661804


Nouvelles
Nouvelles

Dernières nouvelles et titres
ទីក្រុងហៃគូ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិប...
Nouvelles