Kuremera

Slzii.com Shakisha

Shakisha (Amakuru)

កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅប្រទេសឥណ្ឌា

khmer top lifestyle

កងទ័ពជើងគោករបស់កម្ពុជា បានចូលរួមក្នុងសមយុទ្ធយោធាជាមួយនឹងកងទ័ពមកពីប្រទេសចំនួន១១ផ្សេងទៀត នៅប្រទេសឥណ្ឌា ដែលហៅថា សមយុទ្ធពហុភាគី PRAGATI 2026។ សមយុទ្ធពហុភាគីនេះ បានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង Umroi រដ្ឋ Meghalaya។ ប្រទេសដែលចូលរួមនៅក្នុងសមយុទ្ធយោធានេះ រួមមាន កម្ពុជា ប៊ូតាន ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។ សមយុទ្ធនេះ មានរយៈពេល២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ ការកសាងទំនុកចិត្តទៅវិញទៅមក និងការពង្រឹងសមត្ថភាពរួមគ្នារវាងបណ្ដាប្រទេសចូលរួម។ តាមការគូសបញ្ជាក់របស់កងទ័ពជើងគោកកម្ពុជា សមយុទ្ធ PRAGATI នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងតំបន់ពាក់កណ្ដាលភ្នំ និងព្រៃភ្នំ តាមរយៈការធ្វើលំហាត់ផែនការរួម ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នា។ គួរកត់សម្គាល់ថា សមយុទ្ធដែលរៀបចំដោយភាគីឥណ្ឌានេះ បានធ្វើឡើងក្រោយសមយុទ្ធទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា ដែលទើបតែត្រូវបានបញ្ចប់នាពេលថ្មីៗនេះ។ កម្ពុជា-ឥណ្ឌា បានធ្វើសមយុទ្ធយោធារួមគ្នាCINBAX II រយៈពេល១៥ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ដោយបានអនុវត្តសកម្មភាពហ្វឹកហ្វឺនរួមជាច្រើន ផ្តោតទៅលើការពង្រឹងអន្តរប្រតិបត្តិការ [...] The post កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅប្រទេសឥណ្ឌា appeared first on Kampuchea Thmey Daily .
2026-05-21 07:54:03

Urimo ukora iki?

0.10731196403503


Amakuru
Amakuru

Amakuru agezweho n'imitwe
កងទ័ពជើងគោករបស់កម្ពុជា បានចូលរួមក្នុងសមយុទ្ធយោធាជាមួយនឹងកងទ័ពមកពីប្រទេសចំនួន១១ផ្សេងទៀត នៅប្រទេសឥណ្ឌា ដែលហៅថា សមយុទ្ធពហុភាគី PRAGATI 2026។ សម...
Amakuru