Chargement

Slzii.com Recherche

Recherche (Nouvelles)

អាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ក្រុងបាវិត

top lifestyle

ខេត្តស្វាយរៀង:អាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២៦នេះ បានចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ស្ថិតនៅសង្កាត់បាទី ក្រុងបាវិត។ ក្នុងកិច្ចសម្របសម្រួលនេះ លោក ម៉ែន អេង អភិបាលរងខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញា បានផ្តល់អនុសាសន៍យ៉ាងម៉ឺងម៉ាត់ថា “ការអភិវឌ្ឍត្រូវដើរទន្ទឹមនឹងការគោរពសិទ្ធិ និងច្បាប់”។ អាជ្ញាធរខេត្តមិនត្រឹមតែការពារនូវអត្ថប្រយោជន៍ស្របច្បាប់ និងក្រពះរបស់បងប្អូនកម្មករដែលជាកម្លាំង ចលករនៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រៀមខ្លួនជានិច្ចក្នុងការការពារ នូវបរិយាកាសវិនិយោគប្រកបដោយ សុវត្ថិភាព និងភាពយុត្តិធម៌សម្រាប់ម្ចាស់អាជីវកម្មផងដែរ។ លោកអភិបាលរងខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា ក៏បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងក្រុមហ៊ុនម៉ៅការសំណង់ទាំងអស់ ត្រូវតែគោរពច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានខ្ជាប់ខ្ជួន។ លោកអភិបាលរងខេត្ត ក៏បាន អំពាវនាវដល់បងប្អូនកម្មករ និយោជិតទាំងអស់ត្រូវបន្តជឿជាក់លើការដោះស្រាយតាមរយៈយន្តការច្បាប់ និងអាជ្ញាធរដែនដី។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជំហរថា នឹងមិនអត់ឱនចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលរំលោភលើសិទ្ធិ ជាមូលដ្ឋានរបស់កម្មករនិយោជិត ឬធ្វើសកម្មភាពណាដែលបង្កឱ្យមានអសន្តិសុខ ក្នុងសង្គម។ ...
2026-02-11 04:09:56

Que fais-tu?

0.099845886230469


Nouvelles
Nouvelles

Dernières nouvelles et titres
ខេត្តស្វាយរៀង:អាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២៦នេះ បានចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេ...
Nouvelles