Memuatkan

Slzii.com Cari

Cari (Berita)

តូចចិត្តជំងឺប្រចាំកាយបុរសម្នាក់ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួន

តូចចិត្តជំងឺប្រចាំកាយបុរសម្នាក់ធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួន
សារព័ត៌មាន នគរវត្ khmer top

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតូចចិត្តនិងខ្លួនឯងមានជំងឺប្រចាំកាយជាយូមកហេីយ ក៏សម្រេចចិត្តធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អេីកកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ។ ជនរងគ្រោះឈ្មោះអ៉ីវ ជុង វេង ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីកូនស្រីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកេីតហេតុគាត់នៅជាន់ក្រោមដេីម្បីរៀបចំធ្វេីម្ហូប ពេលនោះគាត់បានឮសម្លេងរេីបំរាស់ តែគាត់មិនចាប់អារម្មណ៍ មួយសម្ទុះក្រោយមកគាត់ក៏បានឡេីងទៅជាន់ទី១ក៏ឃេីញឪពុកយកខ្សែភ្លេីងចងកជាមួយបង្អួចស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះគាត់មានជំងឺប្រចាំកាយជាយូមកហេីយ។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកេីតហេតុរួចធ្វេីលិខិតប្រគល់សពទៅក្រុមគ្រួសារដេីម្បីចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ
2026-08-06 04:30:51

awak buat apa?

0.033358097076416


Berita
សារព័ត៌មាន នគរវត្

Berita dan Tajuk Berita Terkini
ភ្នំពេញ ៖ បុរសម្នាក់ដោយសារតូចចិត្តនិងខ្លួនឯងមានជំងឺប្រចាំកាយជាយូមកហេីយ ក៏សម្រេចចិត្តធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អេីកកាលពីវ...
Berita